ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​កំពង់ស្ពឺ​ សូមធ្វេីស្រាយបំភ្លឺ​ សារព័ត៌មានមួយ បានចុះផ្សាយនូវអ​ត្ថ​បទ​វីដេអូ​ និយាយអំពី​ “​ ហួសចិត្ត​ត្បិតក្រុមចរាច​រ​ណ៍ស្រុកបសេដ្ឋ​ ដាក់​កំលាំង​ពង្រាយស្ទាក់ចាប់ព​ល​រដ្ឋផាកយកលុយក្រោមលេសវាស់ល្បឿន​

ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាន​នគរបា​ល​ខេត្ត​កំពង់ស្ពឺ​ សូមធ្វេីការ​បំភ្លឺ​ជូនសាធារណៈជន​ អ្ន​កសារព័ត៌មាន​ជ្រាប​ ៖​ កាលពីថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​ សារព័ត៌មាន​ ស្លឹតរឹត​ បានចុះផ្សាយនូវអ​ត្ថ​បទ​វីដេអូ​ និយាយអំពី​ “​ ហួសចិត្ត​ត្បិតក្រុមចរាច​រ​ណ៍ស្រុកបសេដ្ឋ​ ដាក់​កំលាំង​ពង្រាយស្ទាក់ចាប់ព​ល​រដ្ឋផាកយកលុយក្រោមលេសវាស់ល្បឿន​ “​នៅផ្លូវ​ជា​តិលេខ៤១​ ចំណុចគីឡូ​ម៉ែត្រលេខ​ ៣៤​_៣៥​ ស្ថិត​នៅ​ភូមិ​ព្រះម្លប់​ ឃុំភារី​មា​នជ័យ​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។
ក្រុមការងារ​សូមបញ្ជាក់​ជូនថា​ សារព័ត៌មាន​ ស្លឹតរឹត​ កន្លងមក​​តែងតែ​ចុះផ្សាយ​នៅអត្ថបទជាច្រេីន​ ពិសេ​សការផ្សាយរឿ​ងមួយចំនួនដែលហៅថា​ អយុត្ដិធម៌​ រឿងរ៉ាវជួយដល់សង្គម​ និងបា​ន​ពាំ​នាំមកនូវអ្វីដែលជា​រឿងពលរដ្ឋមិនដឹង​ អោយបានដឹងនិងបានធ្វេីការអត្ថាធិប្បាយបន្ថែមរឿងរ៉ាវជាច្រេីន​រាប់មិនអស់​ …,
ជាក់ស្ដែង​ការចុះផ្សាយ​អត្ថបទ​ចំណងជើង​ “​ ហួសចិត្ត​ត្បិតក្រុមចរាច​រ​ណ៍ស្រុកបសេដ្ឋ​ ដាក់​កំលាំង​ព​ង្រាយស្ទាក់ចាប់ព​ល​រដ្ឋផាកយកលុយក្រោមលេស​វាស់ល្បឿន​ “​ មូលហេតុ​ គឺ​ បណ្ដាល​មក​ពី​ក្រុមអ្នក​សារព័ត៌មាន​​ (​ សូមលាក់ឈ្មោះ​ )​ បេីកបររថយន្ដ​ មិ​នគោរពច្បាប់​ចរាចរណ៍​ មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភា​ព​ ដោយល្មេីសច្បាប់​ ហេីយ​ត្រូវបាន​ នគរបាល​ចរា​ចរណ៍​ធ្វើ​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ ៧៥,០០០​ រៀ​ល​ (​ ប្រាំពីរ​មុឺនប្រាំពាន់​ )​ រៀល​ អត្ថន័យ​ ពិន័យ​អំពេីល្មេីស​ ​មាត្រា​ ៧​ ថ្មី​ នៃអនុក្រឹត្យ​លេខ​៣៩​ អនក្រ​ ប​ក​ ចុះថៃ្ងទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្នុងនោះ​ យានយន្ត​មាន​ស្លាកលេខ​ ភ្នំពេ​ញ​ 2BB-​8436 រថយន្ត​ ម៉ាក​ ford ។
ដោយសមត្ថកិច្ចមិនបានធ្វេីតាមសំណូមពររបស់ក្រុ​ម សារ​ព័ត៌មាន​ (​ សូមលាក់ឈ្មោះ​ )​ ស្រាប់តែ​សារព័ត៌មាន​ ស្លឹតរឹត​ បានធ្វេី​កា​រ​ថតរូប​ភាព​វីដេអូ​ កងក​ម្លាំង​នគរបាល​ចរាចរណ៍​ ដែ​លកំពុងបំពេញភារ​កិច្ច​ ដោយអត្ថាធិ​ប្បាយថា​ នគរបាល​ចរាចរណ៍​ គ្មាន​គោរព​វិធានការ​សុខាភិបាល​ទៅវិញ​ ។
អាស្រ័យ​ហេតុ​នេះ​ សូម​សាធារណៈ​ជន​ និងអ្នកនិយ​ម​បណ្ដាញទំនាក់ទំនងស​ង្គម​ ពិសេស​សារព័ត៌មាន​ស្លឹតរឹត​ មេត្ដា​ជ្រាប​ និងពិនិត្យ​លេីចំណុចអត្ថបទដែ​លបានធ្វេីការចុះផ្សាយ​កាលពីថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​ កន្លងទៅ​ ។
​ក្នុងនាមពលរដ្ឋ​ សូមចូ​លរួម​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា…
ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ទទួលយកនូវ​គំនិត​យោបល់​ រិះគន់​ដើម្បី​ស្ថាបនា​កែលំអរនូវអ្វី​ដែ​លជាចំណុចអវិជ្ជមាន​ ប៉ុន្តែ​ស្នេីសុំ​ការរិះគន់​ក្នុងន័យ​ជួយបំពេញបន្ថែម​ចំណុចខ្វះខាត​ មិនមែនចាប់ជា​ចំ​ណាប់ខ្មាំងដេីម្បីដោះដូរនិងអំពេីខុសច្បាប់ឡេីយ
Facebook Notice for EU! You need to login to view and post FB Comments!