សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​រ៉ែ​ខុសច្បាប់​ចំនួន​ ០២​កន្លែង​ នៅ​ស្រុក​បន្ទាយស្រី​

សៀមរាប​ ៖​ កម្លាំង​ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សុខ​ ភិ​រម្យ​ នាយ​រង​ការិយាល័យ​ បាន​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ជីក​យក​អាចម៍ដី​ចំនួន​០២​ទីតាំង​ ៖

-​ទីតាំង​ទី​១​ ៖​ មាន​អាជ្ញា​បណ្ណ​ចល័ត​ ប៉ុន្តែ​ពុំ​ទាន់​មានច្បាប់​កិច្ចសន្យា​ការពារ​បរិស្ថាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ម្ចាស់​ឈ្មោះ​ ជួង​ គុយ​ ភេទ​ប្រុស​ អាយុ​ ៧២​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​កំ​ព្រហ្ម​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។​

-​ ទីតាំង​ទី​២​ ៖​ មាន​អាជ្ញា​បណ្ណ​ចល័ត​ ប៉ុន្តែ​ពុំ​ទាន់​មានច្បាប់​កិច្ចសន្យា​ការពារ​បរិស្ថាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ម្ចាស់​ឈ្មោះ​ ថោ​ង​ ប៉េង​ងួ​ន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​កំ​ព្រហ្ម​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់​ និង​មាន​វិធានការ​មួយ​ចំនួន​ចំពោះ​ម្ចាស់​អាជីវកម្ម​ ៖
-​ អេ​ស្កា​វ៉ា​ទ័​រ​ ០២​គ្រឿង​
-​ រថយន្ត​ដឹក​ដី​ចំនួន​ ០៦​គ្រឿង​
-​ អា​ប៊ុល​ ០១​គ្រឿង​
-​ រថយន្ត​ដឹក​ទឹក​ ០១​គ្រឿង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​ទាំង​២​ទីតាំង​ខាងលើ​ ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ រង់ចាំ​បាន​កិច្ចសន្យា​ការពារ​បរិស្ថាន​ពី​មន្ទីរ​បរិស្ថាន​សិន​ ទើប​អាច​ធ្វើ​អាជីវកម្ម​ឡើង​វិញ​បាន​ និង​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​លក្ខណ​:​បច្ចេកទេស​នៃ​បទ​ប្បញ្ញតិ​ច្បាប់​ដែល​បាន​កំណត់​ ៕