ព្រះចៅអធិការវត្តទាំង៤២ក្នុងស្រុកខ្សាច់កណ្ដាលប្រារព្ធពិធីចម្រើនព្រះជន្មវស្សាថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៨ យាងចូល៦៩ ព្រះវស្សា

នៅវត្តព្រះវិហារសួគ៌ នាព្រឹកថ្ងៃ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១សាលាអនុគណស្រុកខ្សាច់កណ្ដាល ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះវិន័យធរគណខេត្តកណ្ដាល ព្រះគ្រូអនុគណស្រុកខ្សាច់កណ្ដាល និងព្រះចៅអធិការវត្តទាំង៤២ក្នុងស្រុកខ្សាច់កណ្ដាលប្រារព្ធពិធីចម្រើនព្រះជន្មវស្សាថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៨ យាងចូល៦៩ ព្រះវស្សា សូមថ្វាយព្រះតេជៈសូមមានព្រះរាជសុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរ។
ប្រភព៖​​ ទទក