មន្ត្រី​សុខាភិបាល​អាមេរិក កំពុង​ស្នើឲ្យ​លុបម្រាម​កូវីដ១៩​ ​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សំាង​រួចរាល់​ហើយ

មន្ត្រី​សុខាភិបាល​អាមេរិក កំពុង​ស្នើឲ្យ​លុបម្រាម​កូវីដ១៩ ភាគច្រើន​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សំាង​រួចរាល់​ហើយ។

នេះ​មាន​ន័យ​ថា ពួកគេ​មិន​ចាំបាច់​ពាក់ម៉ាស់ ឬ​រក្សាគម្លាត ទំាង​ក្នុង​និង​ក្រៅ​ផ្ទះ នេះ​បើតាម​ការណែ​នំា​ថ្មីរបស់មជ្ឈ​មណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង (​CDC) ​របស់​អាមេរិក។

នាយិកា​មជ្ឈមណ្ឌល CDC អ្នកស្រី Rochelle Walensky បាន​ថ្លែង​ថា៖ «បើ​សិន​ជា​អ្នក​បាន​ចាក់​វ៉ាក់សំាង​រួច​រាល់​អស់ហើយ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​អ្វី ដែលអ្នក​បាន​ឈប់​ធ្វើ​ដោយ​សារ​ការ​ឆ្លង​រាត​ត្បាត។ យើង​ទន្ទឹង​រង់ចាំ​ពេល​នេះ​ជា​យូរ​ណាស់​មក​ហើយ»។

បច្ចុប្បន្ន​នេះ ម៉ាស់​នៅ​តែ​តម្រូវ​ឲ្យ​ពាក់​នៅ​លើ​យន្តហោះ នៅ​ក្នុង​រថយន្ត​ភ្លើង និង​ឡាន​ក្រុង។ អ្នកស្រី Walensky ថ្លែង​ថា ​ក្នុង​ពេល​ឆាប់ៗខាងមុខ មជ្ឈមណ្ឌល CDC នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​ការណែនាំ​សម្រាប់​ការ​ធ្វើ​ដំណើរ សម្រាប់​សាលារៀន កន្លែង​បោះ​ជំរំ និងទីតំាង​ដទៃ​ទៀត។

អ្នកស្រី ​Walensky ទុក​ឲ្យ​មេដឹកនំា​មូលដ្ឋាន​ជា​អ្នក​សម្រេច​ថា តើ​អាជីវកម្ម និង​កន្លែង​ជួបជុំ​ឯទៀត​គួរ​ឬមិនគួរ​តម្រូវ​ឲ្យ​មាន​ការ​ពាក់ម៉ាស់​ជា​បន្ត៕

 

Facebook Notice for EU! You need to login to view and post FB Comments!