អភិបាលខណ្ឌឬស្សីកែវ មានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ដែលមានស្វាមីបានស្លាប់ដោយជម្ងឺកូវីដ១៩ ភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩

ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារខាងក្រោមនេះ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ១៩។

លើសពីនេះទៀត ភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ថែមទៀត បច្ចុប្បន្ននេះ ប្អូនស្រីនិងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្វេគនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ នឹងជាសះស្បើយពីមេរោគកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់ ប្អូនស្រីបានសម្រាលកូនរួច៕
ប្រភព: ជា ពិសី
ដោយ: ទទក

Facebook Notice for EU! You need to login to view and post FB Comments!