ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាស្លាប់កើនដល់ ១៣៧នាក់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល

 

(ហ្គាហ្សា)៖ យោធាអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា នៅថ្ងៃសៅរ៍នេះនៅតែបន្តការវាយប្រយុទ្ធគ្នា បើទោះជាមានការអំពាវនាវឱ្យបទឈប់ បាញ់ជាបន្ទាន់ពីអង្គការសហប្រជាជាតិក៏ដោយ។

គិតត្រឹមថ្ងៃសៅរ៍នេះ ជនជាតិប៉ាឡេស្ទីនកើនដល់១៣៧នាក់ ក្នុងនោះមានកុមារ៣៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ យោធាអ៉ីស្រាអែលហើយ ៩២០នាក់ផ្សេងទៀតរងបួស គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មក។ ចំណែកឯ ខាងភាគីអ៉ីស្រាអែលមានមនុស្ស៩នាក់ស្លាប់ ដោយសារការវាយប្រហារគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាជនជាតិប៉ាឡេស្ទីនជាតិ ១០,០០០នាក់បានរត់ចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីគេចចេញពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែលក្នុងតំបន់ហ្គាហ្សា៕

Al Jazeera៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១