ក្រុមគ្រូពេទ្យកងពលតូចថ្មើរជើងលេខ៥១ បន្តសហការ ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយជ័យ យកសំណាកកូវីដ-១៩ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខ របស់ឣង្គភាពកងពលតូចថ្មើរជើងលេខ៥១ បន្តចុះយកសំណាកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមសហការ ជាមួយតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បន្តពន្លឿនការយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ជំរុញការកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា កងកម្លាំងយោធិនសុខាភិបាល កងពល បន្តចេញបំពេញប្រតិបត្តិការរយ:ពេល៣ថ្ងៃមកនេះ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងទ័ពតាមឋានានុក្រម និងឣាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កាត់ផ្តាច់ការឆ្លងរីករាលដាលដែលជាហានិភ័យធ្វើឣោយប៉ះពាល់លើគ្រប់វិស័យ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕
Facebook Notice for EU! You need to login to view and post FB Comments!