រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី

រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី
ចាប់ពីម៉ោង ២២៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី នៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។ ការប្តូរទីតាំងនេះ គឺដើម្បីសម្រួលបញ្ចៀសការកកស្ទះ និងបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ការពិនិត្យសុខភាពបឋម និងការចុះឈ្មោះ ឬស្កែន QR Code គឺបានផ្តល់អត្ថប្រយោជន៍ និងធានាបាននូវប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈ៖
១. ទទួលបានព័ត៌មានរបស់អ្នកដំណើរ
២. ពិនិត្យសុខភាពបឋម ក្នុងករណីសង្ស័យឈានទៅយកសំណាក និងចត្តាឡីស័ក
៣. ផ្តល់ព័ត៌មានច្បាស់លាស់ និងរហ័សដល់ក្រុ ការងារស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល
៤. កាត់ផ្តាច់ប្រភពចម្លងទៅសហគមន៍។
រដ្ឋបាលខេត្ត សូមការយោគយល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាប មេត្តាចូលរួមសហការជាមួយក្រុមការងារ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ ៣កុំ។ ឆ្នាំ២០២១។