ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅរបស់ មណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ជិត៣០០,០០០នាក់

នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧:០០ព្រឹក ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការបើកប្រតិបត្តិការចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ និងមកពី៥ភូមិ របស់សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគោលដៅទី១ មានទីតាំងនៅមូលដ្ឋានការពារអាកាសទួលត្រាចស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងគោលដៅទី២ មានទីតាំងស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យើងបានផ្សព្វផ្សាយជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាវ៉ាក់សាំងដូសទី២ ឲ្យគោរពគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៣កុំ ៣ការពារ ទោះបីបងប្អូនបានទទួលសេវាវ៉ាក់សាំង ដូសទី២រួចហើយក៏ដោយ ពិសេសណែនាំឲ្យរក្សាគម្លាតសង្គម ពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ និងបាញ់អាល់កុលជាប្រចាំ។
សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំងពីជាតិ អន្តរជាតិ និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕