ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩,៦៣៥នាក់ ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

 

(បាងកក)៖ ប្រទេសថៃ នៅថ្ងៃទីចន្ទ ទី១៧ ខែឧសភានេះបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដែលនេះជាតួលេខអ្នកឆ្លងខ្ពស់បំផុតមិនធ្លាប់មាន។

បើតាមក្រសួងសុខាភិបាលថៃ អ្នកជំងឺ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។ ថៃក៏បានរាយការណ៍ ពីអ្នកជំងឺ ២៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលដូចគ្នា

ផងដែរ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦១៤នាក់ និងជាសះស្បើយវិញជាង ៦៧,០០០នាក់៕

Reuters៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១