ប្រជាពលរដ្ឋចំនួន ០៦នាក់ ត្រូវបានកម្លាំងនគរបាល សហការជាមួយកម្លាំងយោធាទប់ស្កាត់បំរុងលួចឆ្លងដែនចូលទឹកដីថៃ

ខេត្តបាត់ដំបង ៖  នៅថ្ងៃអាទិត្យ​ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង  ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ សហការជាមួយកម្លាំងសឹករងស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូចលេខ៥៣៣​ ទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃ​ ត្រង់ចំណុចនៃភូមិសាស្ត្រ​ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន ០៦នាក់ (​ស្រី ០២នាក់)​ ក្នុងនោះក្មេងប្រុស ២នាក់ ។

បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច​ ក៏ធ្វើការអប់រំណែនាំ ហើយបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕