ខេត្តស្ទឹងត្រែងបាននាំចេញផលិតផលស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសហើយ

ស្ទឺងត្រែង៖ ក្រុមហ៊ុនហ្ក្រែនស៊ីនៅខេត្តស្ទឹងត្រែងបាននាំចេញផលិតផលស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសហើយ ហើយនៅឆ្នាំ២០២២ខាងមុខនឹងអាចនាំចេញ២ប្រភេទបន្ថែមទៀត។

ក្នុងសកម្មភាពវេចខ្ចប់ផ្លែ ស្វាយនៅក្រុមហ៊ុនហ្រ្កែនស៊ីស្ទឹងត្រែង ស្ថិតនៅភូមិឫទ្ធីសែនជ័យ ឃុំ ស្រុក-បូរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង កាលពីថ្ងៃទី១៦ ឧសភាឆ្នាំ២០២១ លោក សាងយូរ ស៊ិន អ្នកបច្ចេកទេសដំាដុះស្វាយរបស់ក្រុមហ៊ុនហ្រែ្កនស៊ី បានបញ្ជាក់ថា៖ នៅឆ្នាំ ២០២១ នេះ ក្រុមហ៊ុនបាននាំចេញផ្លែស្វាយស្រស់ ចំនួនជាង៣០០រយតោន តាមរថយន្ត ដោយធ្វើចរាចរណ៍ចេញពីកម្ពុជា ឆ្លងកាត់តាមប្រទេសវៀតណាម ក្នុងរយៈ ពេលមួយសប្តាហ៏ទើបទៅ ដល់ទៅផ្សារប្រទេសចិន សម្រាប់ដាក់លក់នៅតាមទីផ្សារម៉ាត ចំនួនជាង ២០០០ម៉ាត ។

លោកបន្តទៀតថា៖ ផលស្វាយចំនួន៣ប្រភេទដែលកំពុងវេចខ្ចប់រួមមាន៖-ទី១ពូជស្វាយអាវម៉ាង ផ្លែធំមូលស្រដៀងផ្លែប៉ម។ ទី២ពូជស្វាយថៃនង់ មានសម្បុរពណ៌ ក្រហមផ្លែតូចៗ និងទី៣ ពូជស្វាយជីនហ៊ន ពណ៌ខៀវខ្ចី (ផ្លែវែង) ត្រូវបាននាំចេញ ទៅកាន់ទីផ្សារមុនគេ ។

លោកបន្តថា៖ ផ្លែស្វាយ ៣ប្រភេទនេះ ត្រូវបានវេចខ្ចប់នាំចេញទៅកាន់ទីផ្សាររយ:ពេល២ឆ្នាំមកហើយ ចំណែក០៦ប្រភេទទៀត និងអាចទទួលបានផលជាបន្ត បន្ទាប់ នៅឆ្នាំ២០២២ និង ២០២៣ ខាងមុខ។

លោកសំសេង កម្មករវេចខ្ចប់ផ្លែស្វាយបានបញ្ជាក់ថា៖ ផ្លែស្វាយដែលត្រូវនាំចេញនេះ ក្រុមហ៊ុនតម្រូវឱ្យជ្រើសរើសនិងសម្រិតសម្រាំង យកផ្លែតាមខ្នាតលេខ១ និងលេខ២ សម្រាប់យកទៅកាន់ទីផ្សារ ចំណែកប្រភេទលេខ៣ ទុកធ្វើចរាចរណ៍នៅក្នុងស្រុក។

លោកបន្តថា ៖នៅក្នុងក្រុមហ៊ុនបងប្អូនកម្មករយើងមានការងារធ្វើគ្រប់គ្រាន់ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងមួយខែចាប់ពី៧៥ម៉ឺនរៀលឡើងទៅ តាមផ្នែកជំនាញការងារនីមួយៗ។

សូមបញ្ជាក់ថា៖ក្រុមហ៊ុនហ្គ្រែនស៊ីស្ទឹងត្រែង គ្រោងដាំស្វាយចំនួន១១ ប្រភេទនៅលើផ្ទៃដី ជាង ៩០០០ហិកតា បច្ចុប្បន្នដាំបានចំនួន០៩ប្រភេទហើយ ក្នុងនោះមានស្វាយចំនួន០៣ ប្រភេទទទួលផលនិងបាននាំចេញទៅទីផ្សារក្រៅប្រទេស៕

Facebook Notice for EU! You need to login to view and post FB Comments!