ចក្រភពអង់គ្លេសផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ ប្រឈមមុខនឹងវីរុសបំប្លែងថ្មី

 

(ឡុងដ៍)៖ ដែនដីចក្រភពអង់គ្លេសមួយផ្នែកធំ បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរក ភាពប្រក្រតីវិញហើយនៅថ្ងៃចន្ទនេះ ដោយសារវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 ត្រូវបានបន្ធូរបន្ថយ បើទោះបីជាមានការព្រួយបារម្ភ អំពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីក៏ដោយ។

នៅទូទាំងប្រទេសអង់គ្លេស (England) ប្រទេសវែល (Wales) និងមួយផ្នែកធំនៃប្រទេសស្កុតឡែន (Scotland) ការទទួលភ្ញៀវចូលមកក្នុងហាងស្រាបៀរ ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន សារមន្ទីរ និងកន្លែងកីឡា គឺចាប់ផ្ដើមបើកទ្វារជាលើកដំបូង ក្រោយផ្អាកអស់រយៈពេលជាច្រើនខែ។ ប៉ុន្តែប្រទេសអៀរឡង់ភាគខាងជើង (Northern Ireland) នៅមិនទាន់បន្ធូរបន្ថយរឿងនេះទេ រហូតដល់ថ្ងៃទី២៤ ខែឧសភា៕