ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យខូចខាតផ្ទះ ចំនួន០២ខ្នង នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០ នាទី នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច កើតមានករណីអគ្គិភ័យបណ្ដាលឲ្យខូចខាតផ្ទះ ចំនួន០២ ខ្នង ។

មន្ត្រីនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ៖ ១/ផ្ទះទំហំ ៧ × ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលស៊ីប្រូ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ (ឆេះទាំងស្រុង) ឆេះម៉ូតូ០១ គ្រឿង ស្រូវ២.៥ តោន ម៉ាស៊ីនបូមទឹក០៣ គ្រឿង។

២.ផ្ទះទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង (ឆេះជញ្ជាំងមួយផ្ទាំង)។

មូលហេតុក្នុងករណីនេះគឺបណ្តាលមកពីរ ឆ្លងចរន្តអគ្គិសនី ។

កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ប្រើប្រាស់ទឹកអស់ ចំនួន០១រថយន្តទើបពន្លត់បានទាំងស្រុង។

នៅក្នុងហេតុការណ៍នេះពុំបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ