អតីតកីឡាករឆ្នើមរូបនេះជឿជាក់ថា Newcastle នឹងអាចគេចផុតពីការកាត់ចោលរដូវកាលក្រោយ

បរទេស៖ អតីតកីឡាករឆ្នើមគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលអង់គ្លេសលោក Alan Shearer នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ទុកនូវលទ្ធផលមួយចំនួនសម្រាប់រដូវកាលនេះដែលក្នុងនោះ លោកជឿជាក់ថាកាំភ្លើងធំ Arsenal នឹងគ្មានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ។

លោកបន្តថា Spurs នឹងអាចយកឈ្នះ Arsenal ដើម្បីដណ្តើមយកលេខរៀងទី៤ទោះបីជាបច្ចុប្បន្ន Arsenal កំពុងឈរនៅលេខរៀងទី៤មាន២ពិន្ទុលើក្រុម Spur ក្តីហើយលើសពីនោះ Newcastle នឹងអាចគេចចេញផុតពីក្រុមដែលត្រូវបានគេកាត់ចោលផងដែរ។

លោកបន្តដែរថា៖ពីដើមឡើយខ្ញុំធ្លាប់និយាយថា Chelsea នឹងជាអ្នកលើកពានរដូវកាលនេះប៉ុន្តែមកដល់ពេលនេះ Man City កំពុងធ្វើបានយ៉ាងល្អដូចនេះខ្ញុំជឿជាក់ថានឹងមិនមានអ្នកអាចប្រជែងពាននេះជាមួយនឹង Man City ឡើយ៕