ប្រធានសភាអឺរ៉ុប លោក David Sassoli ទទួលមរណភាពក្នុងវ័យ ៦៥ឆ្នាំ

(វ៉ាស៊ីនតោន)៖ ប្រធានសភាអឺរ៉ុប លោក David Sassoli បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសអ៉ីតាលី។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់ លោកនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារ ទី១១ ខែធ្នូនេះ។

បើតាមអ្នកនាំពាក្យរបស់លោក David Sassoli គឺលោក Robert Cuillo ប្រធានសភាអឺរ៉ុបរូបនេះ បានទទួលមរណភាពនៅម៉ោង ១៖១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ នៅឯទីក្រុងអាវីយ៉ាណូ (Aviano) ភាគឦសាននៃប្រទេសអ៉ីតាលី។

លោក Cuillo បន្ថែមថាលោក Sassoli បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងតែពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីប្រព័ន្ធភាពស៉ាំរបស់លោក បានដំណើរការខុសប្រក្រតី។ តែជុំវិញមរណភាពរបស់លោក Sassoli អ្នកនាំពាក្យរូបនេះ មិនបានផ្តល់ការបកស្រាយអ្វីលម្អិតទៀតនោះទេ។

លោក Sassoli វ័យ៦៥ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកនៅសភាអឺរ៉ុបជាលើកដំបូង កាលពីឆ្នាំ២០០៩ ហើយលោកបានជាប់មួយអាណត្តិទៀត កាលពីឆ្នាំ២០១៤ និងបានកាន់តួនាទីជាអនុប្រធានសភា។ រហូតដល់ខែកក្កដា ឆ្នាំ២០១៩ ទើបលោក Sassoli ក៏បានឡើងជាប្រធានសភាអឺរ៉ុបតែម្តង៕

ប្រភព៖​​​​​​ AP