ការចង់ចាំដ៏សែនអាក្រក់ ស្រាប់តែមកលងបន្លាច ពេជ្រ សោភា វិញ!

(ភ្នំពេញ)៖ បើគ្រាន់តែមើលពីសភាខាងក្រៅ ទស្សនិកជនប្រាកដជាគិតថា តារាចម្រៀង ពេជ្រ សោភា ហាក់សប្បាយរីករាយនឹងជីវិតជាខ្លាំង ត្បិតការងារក៏ជោគជ័យ និងមានមហាជនជាច្រើននៅតែគាំទ្រថែមទៀត។ ជាពិសេសនោះ គឺបានរួមការងារជាមួយសេដ្ឋីនី ទ្រី ដាណា ទើបតែបានប្រាក់៣០ម៉ឺនដុល្លារ។

ប៉ុន្តែផ្ទុយពីនេះ អតីតកាល ដែល ពេជ្រ សោភា ចាត់ទុកថា ជាការចងចាំដ៏សែនអាក្រក់បានមករករូបនាងសារជាថ្មីធ្វើឲ្យ តារាចម្រៀងរូបនេះត្រូវរងប្រហារផ្លូវចិត្តយ៉ាងខ្លាំងនៅពីរយប់ជាប់គ្នាហើយ។ នាងបានអះអាងថា សុបិន្តដ៏អាក្រក់នោះបានធ្វើឲ្យនាងមានការភ័យខ្លាចយ៉ាងខ្លាំង រហូតក្រោកស្រែកលឺៗទៀតផង។
ពេជ្រ សោភា រៀបរាប់ថា៖ «កាចងចាំដ៏សែនអាក្រក់ហេតុអីបានមករកខ្ញុំ? បំភ័យខ្ញុំ! ខ្ញុំខ្លាចណាស់សំឡេងវៃប្រហាផ្លូវចិត្ត ហេតុអ្វីគ្រាន់តែលឺធ្វើឲ្យខ្ញុំក្រោកស្រែកភ័យយ៉ាងនេះ ពីរថ្ងៃហើយសុបិន្តអាក្រក់» ។

ពេជ្រ សោភា មិនបានបញ្ជាក់ប្រាប់លំអិតពីរឿងរ៉ាវដែលចាត់ទុកថា ជាការចងចាំដ៏សែនអាក្រក់នៅក្នុងជីវិតនាងនោះទេ។ ប៉ុន្តែគេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៥ ពេជ្រ សោភា ធ្លាប់បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា នាងមានជំងឺ ឈាមសស៊ីឈាមក្រហម និងខ្សោយបេះដូង ហើយខាងគ្រូពេទ្យបានបញ្ជាក់ប្រាប់នាងថា សរសៃបេះដូងតូចៗរបស់នាងខ្សោយ បើសិនជាឈាមក្រហមខ្ញុំធ្លាក់ចុះគឺអាចមានបញ្ហា ។

ទោះជាយ៉ាងណា ក្រោយពី ពេជ្រ សោភា បានបង្ហាញស្ថានភាពបញ្ជាក់ពីដើមចមនាំឲ្យមានការវាយប្រហារផ្លូវចិត្តរបស់នាងនាពេលនេះ មហាជន ជាពិសេសបណ្តាអ្នកគាំទ្រនាងជាច្រើនបាននាំគ្នាចូលរួមជូនពរ និងឲ្យនាងមានភាពរឹងមាំ ពុះពារនៅក្នុងការទប់ទល់ពីអាការៈដែលនាងបានជួបប្រទះនាពេលនេះ ៕