បារម្ភណាស់! ថៃបន្តប្រកាសរកឃើញ អ្នកឆ្លងកូវីដថ្មីសម្រាប់ថ្ងៃនេះ រហូតដល់…

ថៃ÷ តាមរយៈសារព័ត៌មាន Bangkok Post ប្រទេសថៃ នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋាភិបាលថៃ បន្តប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃរហូតដល់ទៅ៧៦៨១នាក់។

ក្នុងនោះ មានអ្នកស្លាប់ថ្មីចំនួន២១នាក់ ដែលជាទិន្នន័យមួយដ៏គួរឲ្យព្រួយបារម្ភ ខណ:ការឆ្លងថ្មីប្រចាំថ្ងៃនៅតែបន្តកើនឡើង។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ២៥ក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លងកូវីដ១៩សរុបដល់ទៅ ២,២៩២,២៩០នាក់ ដែលជាចំនួនដ៏ច្រើនបើធៀបទៅនឹងប្រទេសក្នុងតំបន់៕