ចូលឆ្នាំថ្មី តារាជើងចាស់ អម្ពរ ទេវី ក្លាយជាជីដូនគេហើយ! ក្រោយទទួលបានចៅប្រុសលើកដំបូង

(ភ្នំពេញ)៖ អតីតតារាសម្ដែងអ្នកនាង អម្ពរ ទេវី បច្ចុប្បន្នកំពុង ប្រើ ជីវិតរស់នៅ សហ រដ្ឋ អាមេរិកជាមួយនឹងស្វាមីជាអនិកជននៅទីនោះ និងកូនចំនួនពីរនាក់ ។ អ្នកនាង អម្ពរ ទេវី បានផ្អាកពីការសម្ដែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបើនិយាយពីកេរ្ដិ៍ និងភាព ល្បាញល្បី ហើយឈ្មោះរបស់អ្នកនាងនៅ តែ ដក់ ជាប់អារម្មណ៍របស់ទស្សនិកជន ។ យ៉ាងណាមិញ ចូលឆ្នាំថ្មី ឆ្នាំ ២០២២ ភ្លាម អតីតតារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បានសម្ដែង នូវក្ដី រីករាយ យ៉ាង ខ្លាំង ក្រោយទទួលកាដូដ៏អស្ចារ្យមួយពីកូនប្រុស ។ កាដូ នោះ គឺជា ចៅ ប្រុសដ៏ស្រស់ស្អាតម្នាក់ ហើយក៏ជាចៅដំបូងសម្រាប់អ្នកនាងផងដែរ ។

ចៅដំបូងនេះ ជាកូនរបស់កូនប្រុសច្បងរបស់អ្នកស្រី អម្ពរ ទេវី ដែលជាដំណក់ឈាមជាមួយអតីតតារាសម្តែងលោក ពេជ្រ ភីរុណ។

ថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អតីតកំពូលតារា សម្ដែងស្រីដ៏ពេញនិយម កាល ពីអំឡុងជាង ២ ទស្ស វត្ស មុន រូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះនាងខ្ញុំបានទទួលនូវ កាដូពិសេស មួយ ដ៏អស្ចារ្យ នោះគឺជាកំណើតចៅ ប្រុស ដំបូង របស់ នាងខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun ជាទីស្រឡាញ់ ដែល បាន ចាប់កំណើតក្នុងក្រុមគ្រួសាររបស់យើង» ។

អ្នកនាង អម្ពរ ទេវី បានបន្តដោយអំណរទៀតថា៖ «ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជា អា រម្មណ៍ ដ៏ ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជា ម្ដាយ ក្មេក ម៉ាក់សូម ជូនពរកូនឆាប់មាន សុខភាព ល្អប្រសើរឡើងវិញ និងសូមជូនពរ ឱ្យចៅប្រុស មាន សុខ ភាព ល្អ ប្រាជ្ញាវាងវៃ ជា បុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និងភាពកក់ ក្ដៅពី អ្នកផងទាំងពួង» ។