លោក ចូ បៃដិន ចេញមុខការពារវិធានការទប់ស្កាត់កូវីដ-១៩ ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខការពារវិធានការឆ្លើយតបនៃរដ្ឋបាលរបស់លោកប្រឆាំងនឹង COVID-19 ខណៈករណីឆ្លងប្រចាំថ្ងៃ នៅក្នុងសហរដ្ឋអាមេរិកកើនឡើងយ៉ាងគំហុកបង្កឡើងមេរោគបំប្លែងថ្មីអូមីក្រុង។

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ប្រចាំថ្ងៃដល់ទៅ ១.៣៥លានករណី ដែលនេះជាតួលេខអ្នកឆ្លង ប្រចាំថ្ងៃខ្ពស់ជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយករណីឆ្លងមួយភាគធំបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ លោក ចូ បៃដិនបានបញ្ជាក់យ៉ាងខ្លី ប្រាប់អ្នកសារព័ត៌មានថាលោកផ្ទាល់ មានជំនឿចិត្តថាសហរដ្ឋអាមេរិកកំពុងដើរលើផ្លូវត្រូវ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19។

មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានឱ្យដឹងថាគិតត្រឹមថ្ងៃទី០៨ ខែមករានេះ អូមីក្រុងបានរ៉ាប់រង ៩៨.៣ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗទាំងអស់នៅក្នុងសហរដ្ឋអាមេរិក៕

ប្រភព៖ AFP

Facebook Notice for EU! You need to login to view and post FB Comments!