ត្រៀមខ្លួនឬនៅ?រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាក់ដូសទី ៤ ជូនមន្ត្រី និង ពលរដ្ឋ នៅតាមទីតាំងទាំងនេះ…..

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

រដ្ឋបាលបានបញ្ជាក់ផងដែរថា ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺមានចាក់ជូនដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និង ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដោយឡែក ចំពៅទីតាំងដែលត្រូវចាក់ ត្រូវបានកំណត់តាមពេលវេលា ដូចមានបែងចែកក្នុងតារាងខាងក្រោម ៖