ក្លឹបអ្នកមានថ្មីរបស់អង់គ្លេស Newcastle ត្រៀមចរចាយកខ្សែប្រយុទ្ធជើងចាស់ម្នាក់ទៀត

បរទេស៖ The La Derniere Heure ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីអង់គ្លេសថ្មី Newcastle បានកំពុងដាក់ផែនការបន្ថែមទៀតតាមយកកីឡាករខ្សែបម្រើ Maroune Fellaini ម្នាក់ទៀតបន្ទាប់ពីបានរៀបចំផែនការទិញកីឡាករជាបន្តបន្ទាប់ហើយនោះ។

កីឡាករប៊ែលហ្ស៊ិករូបនេះបានចាកចេញពីក្លឹបបិសាចក្រហម Man UTD ទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលចិន Shandong Taishan កាលពឆ្នាំ២០១៩ហើយបច្ចុប្បន្នកំពុងមានកុងត្រាបន្តរហូតទៅដល់ឆ្នាំ២០២៥។

គួរឲ្យដឹងដែរថា Newcastle អាចប្រើប្រាស់ធនធាននិងឱកាសសម្រាប់កីឡាករវិលត្រឡប់មកអង់គ្លេសវិញដើម្បីទាក់ទាញចិត្ត Fellaini ប៉ុន្តែក្នុងនោះសូម្បីតែក្លឹប Galatasaray និងក្លឹប Besiktas ក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាផងដែរ៕