ករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង និងរថយន្ត ០២គ្រឿង រួមទាំសម្ភារះមួយចំនួនទៀត

ខេត្តព្រះវិហារ​៖ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២​ នៅវេលាម៉ោងប្រហែល​៤ទៀបភ្លឺ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ដែលទីតាំង​ស្ថិត​នៅខាងជើង​អគារ​បួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ​ ម្ចាស់ផ្ទះឈ្មោះ​ យ៉ាន់ ប៊ុនសឿង មុខរបរ​ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ។
+​ ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង ៨×៤៥​ មែត្រ​ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តារួមនឹងសម្ភារះមួយចំនួនទៀតមាន÷

-​ រថយន្ត​សាំយ៉ុងចំនួន​ ០១ គ្រឿង
-​ រថយន្ត​ Land Cruiser ចំនួន​ ០១ គ្រឿង
-​ កំព្យូទ័រចំនួន​ ០២ គ្រឿង
-​ ម៉ាស៊ីនព្រីនចំនួ​ន​ ០១ គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន​
-​ គ្រាប់កាំភ្លើងចំនួន ២០០ គ្រាប់
-​ ម៉ាស៊ីនត្រង់សុីន័រចំនួន ១៥ គ្រឿង
-​ សាឡុងចំនួន ០១ ឈុត
-​ គ្រែដេកចំនួន ០៨
-​ តុងឿចំនួន​ ០៣
-​ ម៉ូតូចំនួន​ ០២ គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្ដ​អគ្គិសនី។

ក្នុង​ប្រតិបត្តិការ​ជួយអន្កតរាគមន៍ពន្លត់​ កម្លាំងសមត្ថកិច្ចមិន​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ ដោយ​សារទទួលបាន​ព័ត៌មាន​យឺត​ពេល​និង​ផ្លូវ​ឆ្ងាយ​៕