បទ «សុំទឹកមួយផ្តិល» ធ្វើឲ្យតារាស្រីពីរដូងនេះ ទប់មិនបាន ចាក់ក្បាច់ឡើងសាហាវ

(ភ្នំពេញ)៖ តារាចម្រៀងស្រីដែលនិយមច្រៀងបទប្រពៃណី និងមនោសញ្ចេតនា ស៊ុន ស្រីពេជ្រ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើល ក្រោយឃើញវីដេអូខ្លីមួយដែលគេបង្ហោះនៅលើបណ្ដាញសង្គមTik Tok បង្ហាញពីទឹកមុខក្រមិចក្រមើម និងរាំំចាក់ថ្លុករបស់តារារូបនេះកាលពីយប់មិញ។

វីដេអូដ៏កម្ររបស់តារាស្រីរូប បានបែកធ្លាយនៅលើគណនីTik Tok របស់ តារា ចម្រៀងហង្សមាស ផន ស្រីខួច ដែលតារាស្រីរូបនេះក៏បានរាំចាក់ក្បាច់ជាមួយអ្នកនាង ស៊ុន ស្រីពេជ្រ ដែរ។ នៅលើតុញ៉ាំអាហារ ដែលទំនងតារាស្រីរូបនេះ បានចូលរួមក្នុងកម្មវិធីមង្គលមួយដែលមានចាក់ភ្លេង ឬច្រៀងកំដរដោយផ្ទាល់នូវបទ “សុំទឹកមួយផ្ដិល” ទើបអ្នកនាងញាំបណ្ដើរ និងបញ្ចេញកាយវិការដ៏កម្រក្នុងទឹកមុខសប្បាយរីករាយនេះឡើង។

កញ្ញា ផន ស្រីខួច ដែលស្ថិតនៅក្នុងស្ថានភាពសប្បាយរីករាយជាមួយអ្នកនាង ស៊ុន ស្រីពេជ្រ ដែរនោះ បានសរសេរឃ្លាមួយភ្ជាប់ជាមួយនឹងវីដេអូនោះថា៖ “ឆើតៗ…ផន ស្រីខួច សុំទឹកមួយផ្ដិល…ស៊ុន ស្រីពេជ្រ”។ បន្ទាប់ពីបង្ហោះវីដេអូមួយនេះ មានអ្នកលេងTik Tok ជាពិសេសអ្នកគាំទ្រតារា ទាំងពីរដួង ជិត៥០០០នាក់ ចូលចុចរូបបេះដូង និងជាង១០០នាក់ទៀត បានចូលComment។ អ្នកខ្លះចូលComment ថា “ទៅការគេយប់មិញ ឃើញបងទាំងពីរ(ស្រីខួច និងស្រីពេជ្រ)ស្អាតណាស់។ និងអ្នកខ្លះទៀតថា “ធ្លាប់តែឃើញបងពេជ្រ សុភាព”៕

@psk777777

ឆើតៗ😂❤️📸 #ផនស្រីខួច #សុំទឹកមួយផ្តិល #ស៊ុនស្រីពេជ្រ #fyp

♬ សំឡេងដើម – ប្រុសម៉ៅ រស់ក្នុងក្ដីសង្ឃឹម🙏? – ប្រុសម៉ៅ រស់ក្នុងក្ដីសង្ឃឹម🙏?