ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានយកកាំបិតកាប់ឪពុកចុង បណ្តាលឲ្យស្លាប់ភ្លាមៗ

កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ដែលបានយកកាំ.បិតកាប់ទៅលើជនរងគ្រោះ ដែលអង្គុយលើម៉ូតូ មើលគេរាំធុងបាស់ ក្នុងពិធីបុណ្យដាលាននោះ ត្រូវបានឃាត់ខ្លួនបានហើយ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួន បន្ទាប់ពីកំណត់មុខសញ្ញា និងបើកប្រតិបត្តិការស្រាវជ្រាវ អស់រយៈពេល២៦ម៉ោង នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ។

លោកបានបន្តទៀតថា ជនសង្ស័យឈ្មោះ ផ្លេង កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ បានយកកាំ.បិតកា.ប់ទៅលើឪចុងឈ្មោះស្រី វ៉ាត ហៅ ឆូវ អាយុ៤៤ឆ្នាំ ចំកញ្ចឹងក ស្លា.ប់ភ្លាមនៅកន្លែងកើតហេតុ។

ជនសង្ស័យបានសារភាពថាមូលហេតុដោយសារជនរងគ្រោះ ជាឪពុកចុង តែងតែវាយធ្វើបាបម្តាយខ្លួន ជារៀងរាល់ថ្ងៃ និងចេះធ្វើអំពើអាបធ្មប់ទៀតផង។

គួររំលឹកផងដែរ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីឃាត.កម្មយកកាំ.បិតកា.ប់កញ្ចឹងកជនរងគ្រោះម្នាក់ ដែលបានអង្គុយលើម៉ូតូ នៅរោងប្រជុំភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដែលកំពុងមើលគេរាំធុងបាស់ ក្នុងពិធីបុណ្យដាលាន បណ្តាលឲ្យស្លា.ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលស្រុកឱរ៉ាល់ បញ្ជូនខ្លួនមកកា.ន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់កាបន្តតាមនីតិវិធី៕