កំពូលភ្នាក់ងារលោក Mino Raiola ចូលមន្ទីរពេទ្យនិងត្រូវវះកាត់នៅអ៊ីតាលី

បរទេស៖ លោក Mino Raiola ដែលជាភ្នាក់ងារតំណាងកីឡាករល្បីៗលើលោកដូចជាកីឡាករ Paul Pogba របស់ក្លឹប Man UTD និង Erling Haaland របស់ក្លឹប Dortmundជាដើមនោះនឹងត្រូវធ្វើការវះកាត់បន្ទាប់ពីបានបញ្ជូនចូលមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ។

បុរសវ័យ៥៤ឆ្នាំរូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការតាមដានពីសំណាក់ក្រុមគ្រូពេទ្យនិងត្រៀមខ្លួនដើម្បីធ្វើការវះកាត់នៅក្នុងទីក្រុង Milan ជាមួយនឹងជំងឺជាប់កាយមួយដែលមិនទាន់ត្រូវបានបញ្ជាក់លំអិតនៅឡើយពីសំណាក់មន្ទីរពេទ្យ។

នេះមានន័យថាបុរសជនជាតិអ៊ីតាលីរូបនេះនឹងត្រូវលប់ចោលរាល់កិច្ចពិភាក្សាអំពីការដោះដូរកីឡាករនៅខែមករានេះដោយសារតែត្រូវសម្រាកព្យាបាលលើកនេះ។

គួរឲ្យដឹងដែរថាគិតត្រឹមឆ្នាំ២០២០ Forbes បានធ្វើការស្រាវជ្រាវរកឃើញថាលោក Raiola មានទ្រព្យសម្បត្តិរហូតទៅដល់៨៤,៧លានដុល្លារនិងកំពុងបន្តស្ថិតនៅក្នុងដំណាក់កាលដោះដូរកីឡាករល្បីៗនិងតម្លៃថ្លៃៗជាច្រើននាក់ទៀតនាពេលខាងមុខ៕