Lewandowski ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតរបស់ FIFA ឆ្នាំ២០២១

បរទេស៖ ទីបំផុតកីឡាករ Robert Lewandowski គឺអាចលើកពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ដែលមានឈ្មោះថា Best FIFA Men’s Player Award ចំនួន២ឆ្នាំជាប់គ្នាដោយយកឈ្នះទៅលើកីឡាករល្បីៗដូចជា Lionel Messi និង Mohamed Salah ផង។

ការប្រកាសពានរង្វាន់ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទចំពោះកីឡាករអន្តរជាតិប៉ូឡូញខណៈដែលពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ជាស្ត្រីវិញគឺបានលើកីឡាករ Alexia Putellas បន្ទាប់ពីនាងធ្លាប់លើកពាន Ballon d’Or រួចមកហើោយ។

ក្រៅពីនោះក៏មានការប្រកាសពានរង្វាន់សំខាន់ៗជាច្រើនទៀតផងដែរដែលមានទាំងកីឡាករ Edouard Mendy ផងគ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel ផងនិងកីឡាករ Erik Lamela ផង៕