ជួបវិញ្ញាសារបែប Rock ធ្វើឲ្យ សួស វិចិត្រ ស្ទើរធ្លាក់ ក្នុងវគ្គ Beat Yourself

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក«Beat The Best» បានចូល ដល់វគ្គថ្មីមួយទៀតគឺ «Beat Yourself» ដែលតម្រូវឲ្យបេក្ខជនទាំង២២រូប ដែលបានជាប់កាលពីវគ្គមុនប្រកួតយកឈ្នះលើខ្លួនឯងជាមួយវិញ្ញាសារដ៏លំបាកគឺច្រៀងចម្រៀងប្រភេទរ៉ុក ហើយថែមទាំងតម្រូវឲ្យសម្តែងការវិការដូចជាកំពុងថត MV ផងដែរ។

ពិតជាលំបាកសម្រាប់បេក្ខជនទាំងអស់នេះគឺជាវគ្គដ៏ល្អក៏ជាវគ្គដ៏គ្រោះថ្នាក់ បើអាចឆ្លងកាត់ដំណាក់នេះ ពួកគេនឹងបានបន្តទៅកាន់ដំណាក់កាលចុងក្រោយគឺវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់។យ៉ាងណាមិញ នៅក្នុងវគ្គ BeatYourself កាលពីយប់មិញនេះ បេក្ខជនដ៏លេចធ្លោ សួ វិចិត្រ ត្រូវបាន មើលឃើញថាមានការថ្លោះធ្លោយខ្លះៗ តែយ៉ាងណាក៏គេនៅតែរក្សាសំឡេងដ៏ពីរោះបានដដែល។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកBeatThe Best បានធ្វើដំណើរដល់វគ្គ BeatThe Live នៅសប្តាហ៍ក្រោយនេះហើយ។ បេក្ខជនទាំង១៤រូប ចុងក្រោយនឹងត្រូវបន្តប្រកួតប្រជែង លើឆាកផ្សាយផ្ទាល់ដ៏អស្ចារ្យដែលពួកគេពុំធ្លាប់ជួប៕

Facebook Notice for EU! You need to login to view and post FB Comments!