លេបថ្នាំក្រោយពេលបាយ…តើត្រូវលេបយ៉ាងម៉េច?

ក្រោយពេលបានទទួលវេជ្ជបញ្ជា ដែលគ្រូពេទ្យបានសរសេរប្រាប់ថា ឱ្យញ៉ាំថ្នាំក្រោយពេលបាយរួចហើយនោះ មានមនុស្សជាច្រើន នៅតែមានអារម្មណ៍មិនសូវប្រាកដក្នុងចិត្តថា ឱ្យលេបថ្នាំក្រោយពេលបាយហ្នឹង តើក្រោយប៉ុន្មាននាទី ឬប៉ុន្មានម៉ោង?  ដូច្នេះពេលនេះ យើងនាំគ្នាមកចម្លើយទាំងអស់គ្នា…។

 

   ១-ក្រោយពេលបាយនោះ  តើក្រោយប៉ុន្មានម៉ោងទៅ?

-ជាទូទៅ គួរលេបថ្នាំក្រោយពេលបាយរួច ប្រមាណជា ១៥ – ២០នាទី។

២-បើពេលព្រឹក មិនបានញ៉ាំបាយ គ្រាន់តែញ៉ាំទឹកដោះគោ តើបែបហ្នឹង អាចរាប់ថាជាពេលបាយដែរឬទេ?

-ទឹកដោះគោប្រកបទៅដោយម្សៅ ស្ករ និងជាតិខ្លាញ់ ដែលផ្តល់នូវថាមពលការងារ ដូច្នេះអាច

រាប់ថា ជាពេលបាយបាន និងអាចលេបថ្នាំ ក្រោយពេលញ៉ាំទឹកដោះគោបាន។

៣-ជាធម្មតា មិនញ៉ាំបាយពេលព្រឹក និងពេលល្ងាចទេ តែគ្រូពេទ្យឱ្យលេបថ្នាំក្រោយពេលបាយទាំង ៣ពេល តើត្រូវធ្វើយ៉ាងម៉េចស្រួលទៅ?

-ទោះជាមិនបានទទួលទានអាហារអ្វីសោះ ក៏នៅតែអាចលេបថ្នាំ តាមវេជ្ជបញ្ជា តាមម៉ោងពេល

បាយប្រក្រតីបានដែរ លើកលែងតែថ្នាំណា ដែលធ្វើឱ្យមានបញ្ហាដល់ក្រពះ ​ ឬបើជាធម្មតា មិន

ទទួលទានបាយពេលព្រឹក និងពេលល្ងាចមែន តែបានទទួលទាននំនែក ឬផ្លែឈើខ្លះដែរនោះ

ក៏អាចលេបថ្នាំក្រោយពេលញ៉ាំរបស់ទាំងនោះបានជាធម្មតាដែរ។

៤-ចុះបើភ្លេចលេបថ្នាំក្រោយពេលបាយរួចវិញ?

-ជាធម្មតា គួរលេបថ្នាំ ប្រមាណជា ១៥ – ២០នាទី ក្រោយពេលបាយរួច  តែបើជាថ្នាំបំបាត់ការឈឺចាប់ដែលមានបញ្ជាក់ថា ត្រូវលេប ក្រោយពេលបាយរួចភ្លាមនោះ គួររកអ្វីទទួលទានបន្តិច

សិន មុននឹងលេបថ្នាំ ដើម្បីការពារ​ការឈឺក្រហាយក្រពះ និងគួរផឹកទឹកឱ្យបានច្រើន ហើយបើសិនជាភ្លេចលេបថ្នាំក្រោយពេលបាយរួចនោះ អ្នកអាចលេបបាននៅពេលនឹកឃើញ បានតាមប្រក្រតី៕