សញ្ញាទាំងនេះបញ្ជាក់ថា អ្នកកំពុងមានបញ្ហាស្រ្តេសខ្លាំង

រាងកាយនិងខួរក្បាលរបស់យើងម្នាក់ៗ វាក៏ត្រូវការពេលវេលា សម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះបើមិនបានសម្រាកគ្រប់គ្រាន់ទេនោះ រាងកាយនិងខួរក្បាលច្បាស់ជាមានបញ្ហាជាក់ជាមិនខាន។

សញ្ញាទាំង៦ចំណុចនេះ បង្ហាញថាអ្នកកំពុងស្តេ្រសខ្លាំង ៖

១. គ្មានកម្លាំងកំហែងក្នុងខ្លួន
រាងកាយរបស់អ្នក នឹងមានអាការៈឆាប់អស់កម្លាំង ឬគ្មានកម្លាំងកំហែងក្នុងខ្លួន បើទោះបីជាអ្នកមិនបានធ្វើការងារអ្វីមួយធ្ងន់ធ្ងរ ឬមានបន្ទុកច្រើនក៏ដោយ ។

២. គីឡូឡើងចុះមិនទៀង
មិនថាអ្នកញុំាច្រើន ឬញុំាតិចទេ គីឡូរបស់អ្នកនឹងឡើងចុះមិនទៀងឡើយ ដែលវាកំពុងតែបង្ហាញឱ្យអ្នកឃើញថា វាកំពុងតែត្រូវការពេលវេលា ដើម្បីសាកថ្មជីវិតឱ្យមានថាមពលម្តងទៀត ព្រោះសុខភាពទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្តកំពុងតែជួបបញ្ហាហើយ ។

៣. ឧស្សាហ៍ផ្តាសាយ
សញ្ញាដែលបង្ហាញថាអ្នកកំពុងតែស្ត្រេសខ្លាំងនោះ គឺអ្នកតែងតែឧស្សាហ៍ផ្តាសាយ ដែលការផ្តាសាយនោះ វាតែងតែកើតឡើងលើមនុស្សដែលចូលចិត្តគេងយប់ជ្រៅ ។

៤. ឧស្សាហ៍ឈឺក្បាល
វាគឺជាសញ្ញាមួយដែលបង្ហាញប្រាប់អ្នកឱ្យបានដឹងថា អ្នកកំពុងតែត្រូវការឱ្យខួរក្បាលសម្រាក ហេតុនេះហើយ គួរតែរកពេលវេលាស័ក្កសមណាមួយ ដើម្បីទៅលំហែកាយ ឱ្យខួរក្បាលបានសម្រាក ។

៥. មានបញ្ហាក្រពះពោះវៀនជាញឹកញាប់
នៅពេលដែលអ្នកកំពុងតែស្ត្រេសខ្លាំង វានឹងធ្វើឱ្យអ្នកញុំាអាហារមិនបានទៀងទាត់ ឬញុំាអាហារមិនល្អ ដែលនាំឱ្យក្រះពោះវៀន កើតមានបញ្ហាជាញឹកញាប់។

៦. ឧស្សាហ៍ឈឺទ្រូង
អាការៈឈឺទ្រូង វាជាអាការៈរបស់មនុស្សដែលស្ត្រេសខ្លាំង និងកំពុងតែមានបញ្ហាសតិអារម្មណ៍ នៅពេលដែលមនុស្សម្នាក់ចាប់ផ្តើមស្ត្រេសខ្លាំង ។