Man UTD លត់ម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល ៣ទល់នឹង១

បរទេស៖ បិសាចក្រហម Man UTD បានស្គាល់រសជាតិនៃការប្រកួតជ័យជំនះឡើងវិញក្រោយការប្រកួតយប់មិញយកឈ្នះលើក្រុម Brentford ក្នុងលទ្ធផល៣ទល់នឹង១ប៉ុន្តែគេមើលឃើញថាកីឡាករខ្សែប្រយុទ្ធ
ជើងចាស់ CR7 ហាក់ដូចជាមិនសូវសប្បាយចិត្តឡើយពីព្រោះថាគាត់ត្រូវបានគ្រូបង្វឹកដកចេញពីប្រកួតទាំងមិនទាន់អស់ចិត្ត។

កីឡាករ CR7 កីឡាករ Bruno Fernandes និង Mason Greenwood សុទ្ធតែមានវត្តមានក្នុងការប្រកួតយប់មិញនេះប៉ុន្តែមិនអាចធ្វើអ្វីបានឡើយរហូតដល់៤៥នាទីទើបសម្រេចប្តូរកីឡាករវ័យក្មេង
Anthony Elanga ចូលជំនួសវិញហើយក៏ក្លាយទៅជាកីឡាករដែលអាចស៊ុតបញ្ចូលទីជ័យជំនះផងដែរ។

ប្តូរចូលបានត្រឹមតែ១០នាទីប៉ុណ្ណោះ Elanga វ៏៧១៩ឆ្នាំក៏អាចរកបានគ្រាប់បាល់ដំបូងប្រចាំរដូវកាលឲ្យខ្លួនឯងនិងក៏ដូចជូនក្រុមផងហើយបានត្រឹមតែ៧នាទីប៉ុណ្ណោះ Greenwood ក៏អាចស៊ុតបញ្ចូលទីបានថែម១គ្រាប់ទៀត
និងគ្រាប់បាល់ចុងក្រោយដោយកីឡាករ Marcus Rashford នៅនាទីទី៧៧ខណៈដែល Brentford ជាម្ចាស់ផ្ទះតាមវិញបាន១គ្រាប់ប៉ុណ្ណោះនានាទីទី៨៥ដោយកីឡាករ Ivan Toney៕

Alex Telles, Fred and Cristiano Ronaldo of Manchester United celebrates goal of Jadon Sancho during the UEFA Champions League group F match between Villarreal CF and Manchester United at Estadio de la Ceramica on November 23, 2021 in Villarreal, Spain. (Photo by Jose Breton/Pics Action/NurPhoto via Getty Images)
Facebook Notice for EU! You need to login to view and post FB Comments!