អគ្គីភ័យឆាបឆេះផ្ទះចំនួន ៨ខ្នង និងរថយន្ដចំនួន ៨គ្រឿង​ នៅខេត្តព្រះសីហនុ

សំណង់មិនរៀបរយរបស់ប្រជាពលរដ្ឋចំនួន៨ខ្នងផ្ទះ និងរថយន្ដចំនួន៨គ្រឿងរួមទាំងសម្ភារៈមួយចំនួន​ទៀត ​ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដែលករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់​ពី​មូល​ហេតុ​នៅ​ឡើយទេ។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​២០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងក្រុម១៣ភូមិ​៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមាន ទី​១ ឈ្មោះ ឃួន វុទ្ធី ភេទប្រុស អាយុ៤២ មុខរបរកម្មករកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី​២ ឈ្មោះ ហុង ហ៊ុន ភេទ​ប្រុស អាយុ៤៣ មុខរបរលក់អុកស៊ី​ន ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី៣ឈ្មោះ សេង កុង ភេទ​ប្រុស អាយុ៦០ មុខរបរលក់ហ្គាស ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី៤ឈ្មោះ យក្ស គឹមឡាយ ភេទ​ប្រុស អាយុ២៨ មុខរបរជួសជុលរថយន្ត រស់នៅ កន្លែងកើតហេតុ។ ទី៥ ឈ្មោះ យី សុធា ភេទ​ប្រុស អាយុ៤២ មុខរបរលក់ដូរ ទីលំនៅរស់នៅ កន្លែង​កើតហេតុ។ ទី​៦ ឈ្មោះ ឈៅ ពណ្ណ​រាយ ភេទ​ប្រុស អាយុ៤២ មុខរបរលក់ដូរ ទីលំនៅរស់នៅ កន្លែង​កើតហេតុ។ ទី​៧ ឈ្មោះ លាង ដា​នី ភេទ​ស្រី អាយុ២៥ មុខរបរលក់ដូរ ទីលំនៅរស់នៅ​កន្លែងកើត​ហេតុ។ ទី៨ឈ្មោះ ម៉េ​ស សុផល ភេទ​ប្រុស អាយុ៤២ មុខរបរលក់ដូរ ទីលំនៅរស់នៅកន្លែងកើត​ហេតុ។

ក្នុងករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសឬអ្នកបាត់បង់ជីវិតនោះទេ ខូចខាតរថយន្តចំនួន០៨ គ្រឿង ម៉ូតូចំនួន០៣គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ប្រតិបត្តិការណ៍អន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៨​គ្រឿង ប្រើ​ប្រាស់ទឹកសរុបអស់ចំនួន៣១ឡាន៕​

Facebook Notice for EU! You need to login to view and post FB Comments!