Al Nassr ក្លឹបយក្សអារ៉ាប់ផ្តល់សំណើរសុំទិញ Aubameyang

បរទេស៖ ទោះបីជាបានទទួលសំណើរមួយចំនួនបូកទាំងសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីតក្តីប៉ុន្តែមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenalនៅមិនទាន់បានធ្វើការឆ្លើយតបណាមួយដើម្បីអាចអនុញ្ញាតិឲ្យប្រធានក្រុមកីឡាករ Aubameyang ចាកចេញនោះទេ។

Al Nassr ក្លឹបយក្សមកពីអារ៉ាប៊ីសាអូឌីតហាក់ដូចជាបានកំពុងខិតខំប្រឹងប្រែងខ្លាំងជាងគេតាមរយៈសំណើរសុំចរចាក្នុងតម្លៃខ្លួនប្រមាណជា៦,៧លានផោនក្រោយបានទទួលដំណឹងថាកីឡាកររូបនេះបានបាត់បង់តំណែងជាជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកMikel Artetaទៅហើយនោះ។

Al Nassr នឹងទទួលយកកុងត្រាកំចីកីឡាករជាមុនសិនមុនពេលដែលអាចទិញយកកីឡាកររូបនេះក្នុងតម្លៃខ្លួន៦,៧លានផោននេះនៅរដូវក្តៅខាងមុខប៉ុន្តែArsenal នៅមិនទាន់ធ្វើការឆ្លើយតបចំពោះកីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរបស់ខ្លួនរូបនេះនៅឡើយទេ៕