Marvel បង្ហាញឈុតខ្លីៗនៃខ្សែភាពយន្ត «Moon Knight» ដ៏គួរឱ្យជាប់ចិត្តតែម្តង

នៅលើវិសាលគមនៃវីរបុរស Marvel, យើងមិនអាចរំពឹងថា Oscar Isaac នឹងក្លាយជា Moon Knight ក្នុងឈុតសម្លៀកបំពាក់ដ៏ភ្លឺចាំងមួយនេះបានទេ។
ឈុតខ្លីៗដំបូងបំផុតសម្រាប់ខ្សែភាពយន្ត “Moon Knight” ដែលបានបង្ហាញខ្លួនកាលពីយប់ថ្ងៃចន្ទនេះ។ នេះបើយោងតាម Streamer ថាខ្សែរឿងនេះប្រាប់ពីជីវិតរបស់លោក Steven Grant ដែលជាបុរសម្នាក់ដែល «មានការញាំញីដោយការបាត់បង់ស្មារតី ហើយមើលឃើញការចងចាំពីជីវិតមួយផ្សេងទៀត»។

“Steven បានរកឃើញថា គាត់មានជម្ងឺម៉្យាងដែលមិនអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន ហើយរាងកាយរបស់គាត់មានវិញ្ញាណទាហានស៊ីឈ្នួល Marc Spector នៅជាមួយគាត់។ នៅពេលដែលសត្រូវរបស់ Steven/Marc បានមកជួបពួកគេ ពួកគេត្រូវតែរុករកអត្តសញ្ញាណដ៏ស្មុគស្មាញរបស់ពួកគេ ខណៈពេលដែលចូលទៅក្នុងអាថ៌កំបាំងដ៏កាចសាហាវនៅក្នុងចំណោមព្រះដ៏មានអំណាចនៃប្រទេសអេហ្ស៊ីប”។

ឈុតខ្លីៗមានទស្សនីយភាពដែលមិនគួរមើលរំលងបាននៃខ្សែភាពយន្តបែបចិត្តសាស្ត្រ ជាពិសេសនឹងមានសម្លេងបែបព្រឺព្រួចជាងស៊េរី Marvel មុនៗមួយចំនួន។បើលោកអ្នកចង់ដឹងតទៅខាងមុនទៀតនៅក្នុងខ្សែភាពយន្តនេះទៅជាយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នាណា!!!

Facebook Notice for EU! You need to login to view and post FB Comments!