តោះ! មកដឹងពេលវេលាសែនដកជើងធូប របៀបសែនងាយៗ បានផលត្រឹមត្រូវតាមក្បួនហុងស៊ុយ

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ជាថ្ងៃសែនដកជើងធូប ដែលបងប្អូនប្រជាជនចិន ឬ សែស្រឡាយខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិន រយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។

ចំពោះការសែននេះទៀតសោត តាមរយៈគណនីមួយដែលមានឈ្មោះ LY Hongmei បានចែករំលែកពីរបៀបសែនងាយៗ ស្រួលៗ បានផលត្រឹមត្រូវតាមក្បួនហុងស៊ុយដូចខាងក្រោម ៖

១. ម៉ោងសែន ត្រឹមត្រូវតាមធាតុនៃទិសមុខផ្ទះរបស់អ្នក ៖

សែននៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ម៉ោងសែនល្អ៖
– សម្រាប់ផ្ទះបែរទៅកើត សែនម៉ោង 06:51 នាទីព្រឹក
– សម្រាប់ផ្ទះបែរទៅលិច សែនម៉ោង 07:11 នាទីព្រឹក
– សម្រាប់ផ្ទះបែរទៅត្បូង សែនម៉ោង 07:35 នាទីព្រឹក
– សម្រាប់ផ្ទះបែរទៅជើង សែនម៉ោង 07:03 នាទីព្រឹក
– សម្រាប់ផ្ទះបែរកើត/ត្បូង សែនម៉ោង 06:51 នាទីព្រឹក
– សម្រាប់ផ្ទះបែរកើត/ជើង សែនម៉ោង 07:14 នាទីព្រឹក
– សម្រាប់ផ្ទះបែរលិច/ត្បូង សែនម៉ោង 07:14នាទីព្រឹក
– សម្រាប់ផ្ទះបែរលិច/ជើង សែនម៉ោង 07:11 នាទីព្រឹក

២. គ្រឿងសែន ៖

*សែនទេវតាមុខផ្ទះ
១. តែក្ដៅ ៣ កែវ
២. ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស )
៣. សាស៊ែ ១ ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
៤. ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក )
៥. ស្ករគ្រាប់ ១ កូនចាន
៦. ទៀនក្រហម ១ គូ
៧. អុចធូបម្នាក់ ៣ សរសៃរ
៨. ក្រដាសសែនទេវតាមុខផ្ទះពិសេស ១ ឈុត

*សែនទេវតាជំនាងផ្ទះ

១. តែក្ដៅ ៥ កែវ
២. ស្រាស ៥ កែវ
៣. សាស៊ែ ១ ឈុត (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
៤. ជ្រូកខ្វៃ ១ ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬ ជ្រូកប្រលាក់គ្រឿងហិលៗ)
៥. ផ្លែឈើ ៥ មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក )
៦. ស្ករគ្រាប់ ១ កូនចាន
៧. ទៀនក្រហម ១ គូ (អាចប្រើទៀនចាស់ដែលនៅសល់បាន)
៨. ធូបម្នាក់ ៥ សសៃរ
៩. ឈុតក្រដាសសែនជំនាងផ្ទះពិសេស រៀបចំដោយលោកគ្រូ អាចរកជាវពីលោកគ្រូបាន

*សែនទេវតា ចង្ក្រាន
១. តែក្ដៅ ៣ កែវ
២. ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស )
៣. សាស៊ែ ១ ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
៤. ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក )
៥. ស្ករគ្រាប់ ១ កូនចាន
៦. ទៀនក្រហម ១ គូ
៧. អុចធូបម្នាក់ ៣ សរសៃរ
៨. ក្រដាសសែនទេវតាចង្ក្រាន ពិសេស ១ ឈុត
៣. ពេលវេលាចាប់ផ្ដើមសំអាត និងដកជើងធូប គឺម៉ោងណាក៏បានដែរ កុំឱ្យហួសថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ គឺជារឿងល្អបំផុត

*ការសម្អាត គឺចាប់ផ្ដើមសម្អាតពីទីតាំងខាងក្រោម ៖
ទីតាំងទី ១ ៖ ទេវតាមុខផ្ទះ
ទីតាំងទី ២ ៖ ទេវតាយាមផ្ទះ
ទីតាំងទី ៣ ៖ ទេវតាជំនាងផ្ទះ
ទីតាំងទី ៤ ៖ កន្លែងកុងម៉ា កន្លែងទេវតាផ្សេងៗ
ទីតាំងទី ៥ ៖ ទេវតាចង្ក្រាន

ដោយឡែក ចំពោះគ្រឿងដែលត្រូវប្ដូរចេញមានដូចជា ផេះក្នុងកំប៉ុងជើងធូប គីមហួយ កំណល់ជើងធូប ឬ កំណល់លោកតា និង អំពូលក្រហម ឬ អំពូលម្ទេស។ គ្រឿងដែលដោះដូរទាំងនេះ និង ជើងធូបចាស់ៗ លើកលែងតែអំពូលក្រហម ឬ អំពូលម្ទេស ក្នុងឆ្នាំ ២០២២ នេះ គឺមិនគួរយកទៅចោលនៅក្នុងទឹកទន្លេនោះទេ ក្នុងឆ្នាំ ២០២២ នេះ គឺត្រូវដុតដោយភ្លើង ដោយដុតនៅចន្លោះម៉ោង 6៖46 យប់ ដល់ម៉ោង 7៖35 នាទី។បន្ថែមលើសពីនេះ ចាប់ពីថ្ងៃសែនដកជើងធូបនេះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន មិនចាំបាច់អុចធូបនោះទេ ព្រោះមិនមានទេវតាស្នាក់នៅទេ គឺទេវតាឡើងឋានសួគ៌អស់ តាំងពីពេលអស់ធូបម៉្លេះ។ គ្រឿងសំណែនដែលសែននោះ ក៏អាចលើកឡើងបានដូចគ្នា មិនបាច់ទុកនោះទេ៕

ប្រភព៖ LY Hongmei

 

Facebook Notice for EU! You need to login to view and post FB Comments!