សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យពលរដ្ឋទាំងជនជាតិខ្មែរ និងជនបរទេស ដែលឆ្លងមេរោគ អូមីក្រុង មានសិទ្ធិជ្រើសរើសកន្លែងព្យាបាលបាន

ថ្លែងក្នុងសារសំឡេងពិសេសថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាទៅក្រសួងសុខាភិបាល ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តដូចតទៅ ទី១ សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលដែលពិនិត្យឃើញថា រកឃើញវិជ្ជមានកូវីដ-១៩ បើទោះជា កើតមេរោគ អូមីក្រុង ឬ មិនមែនអូមីក្រុង គឺអនុញ្ញាតឲ្យសម្រាកនៅតាម សណ្ឋាគារ តាមស្ថានទូត និងនៅតាមកន្លែងដែលបុគ្គលអាចជ្រើសរើស ដូចច្នេះ មិនមានការចាំបាច់ ឲ្យជនបរទេសចូលសម្រាកក្នុងមន្ទីរពេទ្យ ទៀតទេ។

ទី២ ទាំងខ្មែរមកពីក្រៅប្រទេស ទាំងខ្មែររស់នៅក្នុងប្រទេស ដែលមានការឆ្លងមេរោគ អូមីក្រុង ក៏អនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះ ដូចអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ ដែលតា និង អាល់ហ្វា ផងដែរ ។