ជាផ្លូវការ! ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា នឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២

(ភ្នំពេញ)៖ ទំនងជាចង់បន្តតំណែង បវរកញ្ញាចក្រវាលពីបងស្រី ពេលនេះប្អូនស្រីរបស់ រ៉េត សារីតា ត្រូវបានបង្ហើបមកថា បានដាក់ពាក្យរួចរាល់សម្រាប់ការប្រឡងប្រជែងសម្រស់ និងសមត្ថភាព កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២។

ជាក់ស្តែងផេក Miss New Generation បានបង្ហោះសារថា «ជាផ្លូវការ ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា នឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២២ បងរាជសី ប្អូនក៏រាជសីដែរ កញ្ញាបានត្រៀមខ្លួនហ្វិកហាត់ខ្លួនឯងរយះពេលយូរដែរមកហើយ »។

ផេកនេះបន្តថា «ជាអតីត Top6 MGC2016 កញ្ញា រ៉េត ស្រីនាត មានអាយុ ២៥ឆ្នាំ កម្ពស់ ១.៦៧ម អាចនិយាយបានរហូតទៅដល់៥ភាសាគឺ (អង់គ្លេស បារាំង ចិន បាគីស្ថាន និងខ្មែរ) បានយ៉ាងស្ទាត់ជំនាញ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិរួចរាល់ សព្វថ្ងៃកំពុងធ្វើការ Ambassador Secretary នៅស្ថានទូតប៉ាគីស្ថានផងដែរ។ ត្រៀមៗបេក្ខភាពខ្លាំងចាប់ផ្ដើមបង្ហាញមុខបណ្ដើរៗហើយ Road to Miss Universe Cambodia 2022»។