អ្នកគាំទ្រស្រឡាំងកាំង ពិសេសនារីៗ ក្រោយ វណ្ណដា បង្ហោះរូបកៀកនារី ម្នាក់

កាលពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់ វណ្ណដា កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសគឺមិត្តនារីយើងតែម្ដង ក្រោយពីតារាចម្រៀងរ៉េបរូបនេះបានបង្ហោះរូបកៀកដៃ ជិតនឹងនារីអាថ៌កំបាំងម្នាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។

ជាការពិត មិនមែនលើកទី ១ នោះទេ ដែល វណ្ណដា បង្ហោះរូបនឹងនារីៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួន តែកន្លងមករាល់ពេលលោកបង្ហោះរូបនឹងនារីណាណានោះ គឺតែងបង្ហាញមុខ ហើយភាគច្រើនគឺសុទ្ធតែតារាស្រីៗ ដែលបាននេះមិនមែនជាលើកទីមួយនោះទេ ដែលវណ្ណដា បង្ហោះរូបជាមួយនារី ប៉ុន្តែនេះហាក់ដូចជាអាថ៌កំបាំង ដែលធ្វើអោយហ្វេននារី ចូលខមិនភ្លូកទឹកភ្លូកដី កើតទុក្ខមិនសុខចិត្ត ផងដែរ។

យ៉ាងណា បើទោះជាហ្វេននារីៗកំពុងជ្រួលច្របល់ច្រើនយ៉ាងណាក្តី តារាចម្រៀងប្រចាំផលិតកម្មបារមី រូបនេះក៏មិនទាន់ចេញមុខមកបញ្ជាក់ច្បាស់នៅឡើយ ថានារីអាថ៌កំបាំងនោះជានរណានោះឡើយ៕