កងទ័ពជើងទឹកអាមេរិក កំពុងព្យាយាមស្រង់យន្ដហោះចម្បាំង F-35 ដែលធ្លាក់ចូលសមុទ្រចិនខាងត្បូង

(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាខ្លួនកំពុងព្យាយាមស្រង់យកយន្តហោះចម្បាំង F-35C មួយគ្រឿង ដែលបានធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយការចុះចតខុសបច្ចេកទេស។

ការចុះចតខុសបច្ចេកទេសរបស់យន្តហោះចម្បាំង F-35C លើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson កំលុងធ្វើប្រតិបត្តិការហោះហើរជាធម្មតា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្កឱ្យមនុស្ស ៧នាក់រងរបួស ខណៈអាកាសយានិកលើយន្តហោះនោះ បានលោតចេញពីយន្តហោះភ្ជាប់ជាមួយ ឆត្រយោង ដោយសុវត្ថិភាព។ តែមិនទាន់មានការបញ្ជាក់លម្អិត ពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំង ដ៏ទំនើបនេះធ្លាក់នៅឡើយទេ។

នេះជាករណីធ្លាក់យន្តហោះចម្បាំងធុន F-35 ជាលើកទី២ក្នុងរយៈពេលជាង ២ខែមកនេះ បន្ទាប់ពីយន្តហោះ F-35 នៃនាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth របស់ចក្រភពអង់គ្លេស ដែលបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕

ប្រភព៖​​​​​​ Reuters

Facebook Notice for EU! You need to login to view and post FB Comments!