ផ្តើមពីតារា Tik Tok សោះ! ពេលនេះ ផាន់ រ៉ុង មានសំណាងបានចូលរួមសម្តែងបទចម្រៀងខ្នាតធំ ស្នាដៃនិពន្ធរបស់ សម្តេច តេជោ ហ៊ុន សែន

(ភ្នំពេញ)៖ Tik Tok ក្លាយជា បណ្តាញសង្គមមួយដែល មនុស្សជុំវិញពិភពលោកកំពុងផ្ទុះការចាប់អារម្មណ៍ និងមានអ្នកប្រើប្រាស់ច្រើនកុះករផងដែរ ជាមួយគ្នានេះ កម្ពុជាក៏មិនខុសគ្នាឆ្ងាយឡើយ គេឃើញមាន តារាខ្មែរជាច្រើននេះ ក៏ផ្តើមចេញពីការលេងTikTokផងដែរ រហូតស្ទើរតែ វ៉ាដាច់តារារាមច្បង។

ទន្ទឹមនឹងនេះ បើក្រឡេកមកមើល តារាប្រុស ផាន់ រ៉ុង វិញក៏មិនខុសគ្នាដែរ ផ្តើមចេញពីការថតវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក ការលេង TiK Tok ស្របពេលនោះ រូបលោកក៏ទទួលបាន ការរិះគន់ធ្វើខ្លួនមិនបានល្អ។ អ្វីដែលធ្វើឲ្យអ្នករិះគន់សភ្នែកនោះ គឺពេលនេះ តារាប្រុស ផាន់ រ៉ុង ក្តោបបានតួអង្គមួយ ក្នុងចំណោមតួអង្គផ្សេងទៀត ក្នុងចម្រៀងនៃខ្សែភាពយន្តខ្នាតយក្សប្រចាំប្រទេសកម្ពុជា «ទុក្ខស្រីប្តីព្រាត់»។

បើយោងតាម ការប្រាប់ឲ្យដឹងពី លោក ហ្វៃ សំអាង ជាអ្នកដឹកនាំសម្តែង យ៉ាងដូច្នេះថា «ភាពយន្ត ចម្រៀង ទុក្ខស្រីប្តីព្រាត់ និពន្ធទំនុកច្រៀង ក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន ដឹកនាំសម្តែង ដោយ លោក ហ្វៃ សំអាង ផលិត ដោយ សមាគម សិល្បករ ខ្មែរ ប្រធាន ក្មួយ ស្រី ចន ច័ន្ទលក្ខិណា សម្តែងដោយតារាល្បីៗដូចជា កញ្ញា ឈិន មុន្នីនាថ លោក ប៉ាន់ ខែម ម៉ានូ លោក អ៊ុន សិទ្ធា លោក លឹម រដ្ឋា លោក អាដាម លោក សួន ពិសិដ្ឋិ នាយ ស្ពៃ DJ ផាន់ រ៉ុង និង តារាជាច្រេីនទៀត»៕