រថយន្តម៉ាក lexus RX300 បុករះម៉ូតូ និងកង់បី២គ្រឿង បណ្តាលឲ្យម្តាយនិងកូនតូច បាត់បង់ជីវិតភ្លាមៗ

ភ្នំពេញ ÷ រន្ធត់ណាស់ ម្តាយនិងទារកអាយុទើបតែ៧ខែម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ចំណែកឪពុក និងម្ចាស់កង់បី រងរបួសធ្ងន់ បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តម៉ាក lexusRX300ទៅបុ.ករះពីក្រោយម៉ូតូជិះមួយគ្រួសារនិង បន្តទៅបុកកង់បី២គ្រឿង ធ្លាក់ប្រឡាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង ៥០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខ 1T-1918 ជិះឌុបប្រពន្ធនិងទារកម្នាក់ ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម ស្របពេលនោះដែរ ក៏មានកង់បីមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ នៅពីខាងមុខ , ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កម៉ាក lexus RX300 ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AA-4566 បើកបរស្របទិសគ្នា ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ជិះដោយប្តីប្រពន្ធនិងទារក យ៉ាងពេញទំហឹង បណ្តាលឲ្យដួល រួចបន្តទៅបុ.ករះកង់បី២គ្រឿងទៀត នៅពីមុខបណ្តាលឲ្យមួយគ្រឿង ធ្លាក់ចូលទៅក្នុងប្រឡាយទឹក និងមួយគ្រឿងទៀត ក្រឡាប់ផ្ងារជើង ខ្ទាតទៅចិញ្ចើមផ្លូវ និងរងរបួសម្ចាស់កង់បីទាំងពីរស្រាល ចំណែក ឪពុក ម្តាយនិងទារក ជិះម៉ូតូវិញ បានស្លា.ប់បាត់បង់ជីវិតម្តាយនិងទារក ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកឪពុក គ្រាន់តែរងរបួសធ្ងន់ ហើយភ្លាមៗនោះ តៃកុងរថយន្តបង្កបម្រុងបើករត់ទៅមុខ តែត្រូវបានប្រជាពលរដ្ឋ សហការគ្នាតាមឃាត់បានភ្លាមៗ ទុកប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងកង់បី២គ្រឿង រួមទាំងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕

Facebook Notice for EU! You need to login to view and post FB Comments!