ឃ្មឹប ជួបរឿងផ្ទួនៗ!ក្រៅពីជីវិតក្រហើយ នៅរឿង ប្តីក្មេង វា យធ្វើ បា ប ពេលនេះដាច់ចិត្តលែងលះហើយ

អតីតតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅនាង ឃ្មឹប ដែលជាអតីតភរិយារបស់តារាកំប្លែងប្រុស នាយ ហុងដា បានជួបជាមួយនឹងព្យុះភ្លៀងជាច្រើនក្នុងជីវិតរបស់នាង ក្រោយពីបញ្ចប់អាជីបជាអ្នកកំប្លែង ។

ក្រោយបែកបាក់ស្នេហ៍ចាស់ អ្នកនាងឃ្មឹបបានចាប់ដៃជាមួយបុរសវ័យក្មេងម្នាក់ រួមរស់ជាមួយគ្នាជាប្ដីប្រពន្ធផងដែរ ក្រោយពីនៅជាមួយគ្នាបានជាង ២ ឆ្នាំ ស្រាប់តែនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នាង ឃ្មឹប បានប្រកាស ថាលែងលះគ្នាហើយ ព្រោះ ស្វាមីវ័យក្មេងរបស់នាង បានប្រើហិង្សាលើរូបនាង។

ក្រៅពីប្រើ ហិ ង្សា បុរសវ័យក្មេងបានពាំនាំយក ឯកសារសំខាន់ៗរបស់នាងទៅថែមទៀតរហូតធ្វើអោយឃ្មឹបមិនសុខចិត្តក៏ទម្លាយប្រាប់អ្នកកាសែតអោយបានដឹង ។
យ៉ាងណាម៉ិញ នាងឃ្មឹបបានទម្លាយពីមូលហេតុដែលនាំអោយកើតហិង្សាថា៖ ព្រោះបញ្ហាបន្តិចបន្តួច ដោយកាលនោះស្វាមីចង់ទៅផ្ទះប្អូន តែអ្នកនាងអត់ចង់ទៅព្រោះគ្មានលុយធ្វើសាហុយ ក៏បង្កជារឿងហិង្សាបង្កស្លាកស្នាមតែម្តង។