អតីតតារាសម្តែងគឹម លីហ្សា ស្រាប់តែមានអ្នកលេងផ្លូវងងឹតក្នុងមុខជំនួញ

មានការភ្ញាក់ផ្អើល ដ៍សំខាន់មួយ ដោយសារគេ ស្រាប់តែឃើញថា អតីតតារាសម្តែងគឹម លីហ្សា ស្រាប់តែមាន គេមករំខានចិត្តរហូត មកបង្ករឿងដល់ហាង។ នាងឃើញហេតុការណ៍ នេះចាត់ទុកថា ជារឿងកុងកាច់គ្នាលើ មុខរបរហើយ នាងមិនដែលទៅ យាយីអ្នកណានោះទេ ក្រៅតែពីខំរកលុយ ដោយសុច្ចរិត មិនបៀតបៀន អ្នកណា ប្រើសមត្ថភាពសុទ្ឋសាធ។ តារាសម្តែងអ្នកនាង គឹម លីហ្សា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក្នុងពេលដែលឃើញមានជនមិនស្គាល់មុខយករបស់មិនល្អមកដាក់នៅពីមុខហាងម្ជូររបស់នាង។
គឹម លីហ្សា ចាត់ទុករបស់ដែលយកមកចោលមុខហាងដែលនាងកំពុងរកសុីនេះថា ជាអំពើអាបធ្មប់តាមផ្លូវងងឹត ក្នុងគោលបំណងណាមួយមិនល្អសម្រាប់កាតរកសុីរបស់នាង។

 

តាមរយះរូបភាពដែលថតចេញពីកាម៉េរ៉ាសុវត្ថិភាពនៅមុខហាងនោះបង្ហាញថា មានជនមិនស្គាល់មុខបានជិះម៉ូតូយករានទេវតាតូចមួយមកដាក់មុខហាងលក់ម្ជូរ ក្នុងពេលរាត្រីដែលនាងបានបិទហាងហើយនោះ។
ជាមួយនឹងរូបភាពដែលចាប់ដោយកាមេរ៉ាសុវត្ថិភាពនោះ គឹម លីហ្សា បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមហ្វេសប៊ុកថា Vedio ដែលអាជន ថោកទាប និងមីជន ថោកទាប វាយករបស់ស្មោគរោគ អំពេី ធ្មប់ មកដាក់ហាង គឹម លីហ្សា ម្ជូរក្រឡុក ពួកមីចិត្ត ន.រ.ក ។ជាមួយនឹងការផ្ទុះកំហឹង គឹម លីហ្សា បានពោលថា ថោកទាបម្លេះផ្លូវភ្លឺចាញ់គេមែន បានមករកផ្លូវងងឹតមនុស្សខ្លះហេតុអីក៍សាហាវទៅចឹង ហេតុតែចង់បំផ្លាញគេប្រេីមនុស្សអោយយករបស់​ អាប​ ធ្មប់​ មកបំផ្លាញ់គេ​ ប្រយត័្ន​ វិនាស​ ខ្លួនឯង។

 

យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា របស់ដែលយកមកដាក់នៅមុខហាង គឹម លីហ្សា នាពេលនេះគឺជាអំពើអាបឆ្មុបពិតមែនឬយ៉ាងណាឡើយ ខណះពេលមហាជនខ្លះយល់ថា តាមរយះរបស់របរដែលបានបង្ហាញអោយឃើញនេះអាចទំនងមិនសមជាអំពើអាបធ្មុបនោះឡើយ។ជាការកត់សម្គាល់ ចាប់តាំងពីវិលមកស្រុកខ្មែរវិញនោះ គឹម លីហ្សា បានចាប់យកមុខរបរផ្ទាល់ខ្លួនមួយចំនួននៅក្នុងដៃ ដោយនៅក្នុងនោះក៏មានមុខរបរលក់ម្ជូរនេះផងដែរ។ មុខរបរលក់ម្ជូររបស់នាងក៏មានកាក់កបគ្រាន់បើដែរ ដោយនាងក៏បានពង្រីកសាខា សម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលបានគាំទ្រម្ជូររបស់នាង៕