ស្លាប់ ៧៧នាក់ ដោយសារព្យុះ Ana នៅតំបន់អាហ្រ្វិកខាងត្បូង

(អាហ្វ្រិក)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Ana ដែលបានវាយប្រហារលើប្រទេសចំនួន៣ នៅក្នុងតំបន់អាហ្វ្រិកខាងត្បូង បានកើនដល់ ៧៧នាក់ ហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

អាជ្ញាធរនៃប្រទេសម៉ាដាហ្កាស្កា បានប្រកាសភាពអាសន្នទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់កើនដល់ ៤៨នាក់ រីឯប្រទេសម៉ូហ្សំប៊ិកស្លាប់១៨នាក់ និង១១នាក់ នៅក្នុងប្រទេសម៉ាឡាវី។

ព្យុះត្រូពិក Ana បានវាយប្រហារលើប្រទេសម៉ាដាហ្កាស្កា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង មុននឹងព្យុះ មួយនេះបក់បោកទៅដល់ប្រទេសម៉ូហ្សំប៊ិក និងម៉ាឡាវី៕

ប្រភព៖ AFP

Facebook Notice for EU! You need to login to view and post FB Comments!