កុងត្រាថ្មីមិនទាន់បន្ត Dybala កំពុងត្រូវបាន Liverpool តាមចែចង់

បរទេស៖ The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បងក្នុងការទំនាកទ៉នងជាមួយនឹងភ្នាក់ងាររបស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។

Dybala វ័យ២៨ឆ្នាំត្រូវបានគេមើលឃើញនៅមិនទាន់អាចបន្តកុងត្រាថ្មីបាននៅឡើយដែលនេះមានន័យថាកីឡាករអាចធ្វើការចាកចេញពីJuventus ដោយមិនមានតម្លៃខ្លួនឡើយនៅក្នុងរដូវក្តៅខាងមុខនេះ។

Liverpool រំពឹងទុកថានឹងអាចក្លាយជាគោលដៅថ្មីរបស់ Dybala ហើយទឹកដី Anfield នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានDybala ប៉ុន្តែទោះបីជាយ៉ាងណាក្តី Man City ក៏កំពុងធ្វើការតាមដានទៅលើស្ថានភាពរបស់កីឡាកររូបនេះផងដែរ៕

Facebook Notice for EU! You need to login to view and post FB Comments!