កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយហើយ

យោងផេកហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី ឱ្យដឹងថា ព្រឹកនេះក្រុមការងារកំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។

តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារ កន្លងមក ឯកឧត្តមជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត៕

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមកោត​សរសើរ ​និងអរគុណដល់សប្បុរជន ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត និង​ជាពិសេសក្រុមការងារបច្ចេកទេស​សាងសង់​យ៉ាងស្រស្រាក់សស្រាំ បើទោះបីជាយើងកំពុងតែឆ្លងកាត់ការ​លំបាក​ក្នុងបរិបទ​នៃការរីករាលដាល​នៃជំងឺកូវីដ-១៩ក៏ដោយ៕