ពិធីការិនី ខៀវ សានសាណា ទោះជាមានគូស្នេហ៍ថ្មី នៅតែមិនទាន់មានកូនប្រលែងលេង

ពិធីការិនីឆ្នើម ខៀវ សានសាណា បានសម្រេចចិត្តចាប់ផ្ដើមជីវិតគូម្ដងទៀតជាមួយលោក ស្ហេរ៉ាស្ហតុន ដែលជាជនជាតិបរទេសរយៈពេល ៥ ឆ្នាំហើយ ដោយពួកគេទាំងពីរបានរៀប​មង្គលការ​តាម​ប្រពៃណីនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅ។

រៀងរាល់ឆ្នាំឱ្យតែដល់ខួបអាពាហ៍ពិពាហ៍ម្ដងៗ ពិធីការិនីរូបស្រស់ ខៀវ សានសាណា តែបង្ហោះរូបភាពថ្ងៃមង្គលការ ជាមួយពាក្យពេចន៍អបអរថ្ងៃពិសេសរបស់ខ្លួន ដែលស្ដែងឱ្យឃើញ​ពី​សុភ​មង្គល​​ក្នុងចំណងស្នេហ៍ ៥ ឆ្នាំមកនេះពោរពេញដោយក្ដីស្រឡាញ់ បើទោះបីជាពួកគេទាំងពីរនៅមិនទាន់មានកូនប្រលែងលេងនឹងគេនៅឡើយក្ដី។

 

ទាក់ទងនឹងរឿងមានកូន ខៀវ សានសាណា ធ្លាប់និយាយទាំងអួលដើម-ក នៅក្នុងកម្មវិធីមួយកាលពីពេលកន្លងមកថា នាងមិនហ៊ានយកកូនទៀតនោះទេ ព្រោះដូចប្រិយមិត្តបាន​ជ្រាប​ហើយ​ថា ​កាលចំណងអាពាហ៍ពិពាហ៍មុន នាង និង អតីតស្វាមីមានកូន ២ នាក់ ដោយកូនស្រីពៅនាងជាអ្នកបីបាច់ថែរក្សា ចំណែកកូនប្រុសច្បងទុកឱ្យអតីតស្វាមីជាអ្នកមើលថែ។

 

ខៀវ សានសាណា លើកឡើងថា នាងគ្មានឱកាសបានមើលថែកូនប្រុសច្បងដោយផ្ទាល់ផង តើនាងមានសិទ្ធិឯណានឹងយកកូនម្នាក់ទៀតនោះ ។ ចំពោះហេតុផលនេះ ពិធីការិនីខាងលើក៏​បាន​ពិភាក្សា​ជាមួយស្វាមីក្រោយរបស់នាងដែរ ហើយលោកក៏បានយល់ពីចិត្តនាងដោយស្របតាមចិត្តរបស់នាង៕

Facebook Notice for EU! You need to login to view and post FB Comments!