បើ Dembele ពិតជាចាកចេញ! នោះ Aubameyang នោះនឹងអាចចូលរួមជាមួយនឹង Barca

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចទៅហើយដើម្បីអនុញ្ញាតិឲ្យកីឡាករខ្សែប្រយុទ្ធ Aubameyang ក្នុងការចាកចេញដើម្បីចូលរួមលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Barcelona ។

ទោះបីជាយ៉ាងណាក្តីគេដឹងដែរថាកិច្ចព្រមព្រៀងខ្ចីជើងនេះនឹងអាចកើតឡើងប្រសិនបើក្នុងករណីណាដែលកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele នឹងអាចផ្ទេរចាកចេញពី Camp Nouទៅកាន់ក្លឹបណាមួយជាមុនសិន។

កីឡាករវ័យ៣២ឆ្នាំសញ្ជាតិហ្គាបុងរូបនេះមកដល់ពេលនេះកំពុងជាប់គាំងទាំងទំរង់លេងនិងការប្រកួតដោយសារតែមិនអាចបង្ហាញខ្លួនក្នុងការប្រកួតជាធម្មតាវិញនៅឡើយហើយកំពុងស្វែងរកទ្រនំថ្មីដើម្បី
អាចត្រឡប់ចូលរួមការប្រកួតជាញឺកញាប់ឡើងវិញ៕

Facebook Notice for EU! You need to login to view and post FB Comments!