លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ ត្រូវបានព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរ

សូមអបអរសាទរបេននិងក្រុមគ្រួសារ!
នេះគឺជាការទទួលស្គាល់ពីវីរភាពនៃអ្នកស្រឡាញ់និងការពារបរិស្ថានពិតប្រាកដ មិនមែនអ្នកស្រឡាញ់បរិស្ថានលើរបាយការណ៍!
លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ