ច្បាស់ហើយថា Morata នឹងមិនចាកចេញពី Juventus ឡើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអេស្បាញ Alavaro Morata ត្រូវបាន AS ចេញផ្សាយថានឹងបន្តរស់នៅជាមួយនឹង Juventusដដែលក្នុងលក្ខខណ្ឌខ្ចីជើងទោះបីជាមានការព្យាយាមប៉ុនប៉ង់សុំចរចាទិញពីសំណាក់ក្លឹបជាច្រើនក្តី។

ក្លឹបដើមរបស់កីឡាករគឺ AT Madrid ត្រូវបានគេជឿជាក់ថានឹងមិនសម្រេចចិត្តនិងអនុញ្ញាតិឲ្យកីឡាកររូបនេះរបូតទៅចូលរួមជាមួយនឹងក្លឹប Barcelona ឬ Arsenal ឡើយខណៈដែលបច្ចុប្បន្នមិនទាន់អាចប្រើប្រាស់ Morata បានវិញក្តីក្នុងកុងត្រាខ្ចីជើងជាប់ជាមួយនឹង Juventus នៅឡើយ។

កីឡាករវ័យ២៩ឆ្នាំរូបនេះក៏ធ្លាប់បានស្តាប់សំណើររបស់ក្លឹបកាំភ្លើងធំ Arsenal ផងដែរប៉ុន្តែជឿជាក់ថាខ្លួននឹងមិនអាចធ្វើការផ្ទេរឬអាចធ្វើឲ្យមានការប្រែប្រួលទំរង់លេងរបស់ក្លឹបអង់គ្លេសមួយនេះបាននោះទេ៕

Facebook Notice for EU! You need to login to view and post FB Comments!